21 ទ្រង់បានដើរតាមអស់ទាំងផ្លូវរបស់ព្រះបិតា ព្រមទាំងគោរពប្រតិបត្តិ ហើយថ្វាយបង្គំ ដល់អស់ទាំងរូបព្រះរបស់ព្រះបិតា
22 ទ្រង់បោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោទ្រង់ ឥតដើរតាមផ្លូវរបស់ព្រះយេហូវ៉ាឡើយ
23 ពួកអ្នកបំរើរបស់អាំម៉ូនគេគិតក្បត់ ហើយក៏ធ្វើគុតទ្រង់ នៅក្នុងព្រះរាជដំណាក់ទៅ
24 តែបណ្តាជននៅស្រុកនោះ គេសំឡាប់អស់អ្នកដែលបានក្បត់នឹងស្តេចអាំម៉ូនវិញ រួចគេលើកយ៉ូសៀសជាព្រះរាជបុត្រាទ្រង់ តាំងឡើងឲ្យធ្វើជាស្តេចជំនួសព្រះបិតា
25 រីឯដំណើរឯទៀតពីអាំម៉ូន ដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
26 គេបញ្ចុះសពក្នុងផ្នូររបស់ទ្រង់ នៅច្បាររបស់អ៊ូសា រួចយ៉ូសៀស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។