២ ពង្សាវតារក្សត្រ 24:6-12 KHOV

6 យេហូ‌យ៉ា‌គីម​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា

7 ឯ​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​មិន​បាន​ចេញ​ពី​ស្រុក​ទ្រង់​មក​ទៀត​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ី‌ឡូន ទ្រង់​បាន​វាយ​យក​ស្រុក​របស់​ស្តេច​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​អ៊ើប្រាត​ហើយ។

8 កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​នេហ៊ូសថា បុត្រី​អែល‌ណា‌ថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម

9 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ព្រះ‌បិតា​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។

10 នៅ​គ្រា​នោះ ពួក​ពល‌ទ័ព​របស់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

11 ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន ទ្រង់​ក៏​ឡើង​មក​ដល់​ទី​ក្រុង កំពុង​ដែល​ពួក​ពល‌ទ័ព​ទ្រង់​ឡោម‌ព័ទ្ធ​នោះ

12 ហើយ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​ព្រះ‌មាតា ពួក​ជំនិត ពួក​អ្នក​ធំ និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ក៏​ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់​នោះ​ឯង ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន