២ ពង្សាវតារក្សត្រ 3:1-5 KHOV

1 រីឯ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​១២​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​បាន​១២​ឆ្នាំ

2 ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ចេញ

3 ប៉ុន្តែ​ទ្រង់​នៅ​តែ​កាន់​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម​ផង​នៅ​ឡើយ ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​នោះ​ទេ។

4 រីឯ​មេសា ជា​ស្តេច​សាសន៍​ម៉ូអាប់ ទ្រង់​ជា​អ្នក​មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​ឡើង​សួយ ជា​រោម​របស់​កូន​ចៀម​១​សែន និង​រោម​របស់​ចៀម​ឈ្មោល​១​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល

5 តែ​កាល​អ័ហាប់​ទ្រង់​សុគត​ទៅ នោះ​ស្តេច​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ស្តេច​អ៊ីស្រា‌អែល