២ ពង្សាវតារក្សត្រ 3:18-24 KHOV

18 ឯ​ការ​នេះ​ក៏​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ​ទ្រង់​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ទ្រង់​ទៀត

19 ត្រូវ​ឲ្យ​វាយ​អស់​ទាំង​ទី​ក្រុង​មាន​កំផែង និង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ព្រម​ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ និង​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក ហើយ​យក​ដុំ​ថ្ម​ទៅ រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចំការ​ល្អៗ

20 លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​ដង្វាយ ក៏​មាន​ទឹក​ហូរ​មក​ពី​ខាង​ស្រុក​អេដំម នោះ​ច្រក​ភ្នំ​ក៏​មាន​ទឹក​ពេញ។

21 រីឯ​ពួក​សាសន៍​ម៉ូអាប់ កាល​គេ​បាន​ឮ​ថា ស្តេច​ទាំង​នោះ​បាន​ឡើង​មក ដើម្បី​ច្បាំង​នឹង​ខ្លួន នោះ​ក៏​ប្រមូល​គ្នា គឺ​អស់​អ្នក​ណា​ដែល​មាន​អាយុ​ល្មម នឹង​កាន់​គ្រឿង​សស្ត្រា‌វុធ​បាន រហូត​ឡើង​ទៅ​លើ រួច​ទៅ​ដំរៀប​គ្នា​នៅ​ត្រង់​ព្រំ​ប្រទល់

22 ព្រឹក​ព្រហាម​ថ្ងៃ​នោះ ពួក​ម៉ូអាប់​ក្រោក​ឡើង​ឃើញ​ពន្លឺ​ថ្ងៃ​ចាំង​មក​ពី​លើ​ទឹក ដែល​នៅ​មុខ​គេ​នោះ មើល​ទៅ​ក្រហម​ដូច​ជា​ឈាម

23 គេ​ក៏​និយាយ​គ្នា​ថា នោះ​គឺ​ជា​ឈាម​ហើយ ពួក​ស្តេច​នោះ​បាន​ប្រហារ​ជីវិត​គ្នា ប្រាកដ​ជា​បាន​សំឡាប់​គ្នា​នឹង​គ្នា វិនាស​អស់​ហើយ ដូច្នេះ ឱ​ពួក​ម៉ូអាប់​អើយ ចូរ​យើង​ទៅ​រឹប‌ជាន់​ចាប់​យក​របឹប​របស់​គេ​ចុះ

24 ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ដល់​ទី​បោះ​ទ័ព​នៃ​ពួក​អ៊ីស្រា‌អែល តែ​ពួក​អ៊ីស្រា‌អែល​ក្រោក​ឡើង ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​គេ​រត់​ទៅ​នៅ​មុខ​ខ្លួន ពួក​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​ដេញ​តាម វាយ​ពួក​ម៉ូអាប់​ទៅ រហូត​ដល់​ក្នុង​ស្រុក​គេ