20 លុះព្រឹកឡើង នៅពេលថ្វាយដង្វាយ ក៏មានទឹកហូរមកពីខាងស្រុកអេដំម នោះច្រកភ្នំក៏មានទឹកពេញ។
21 រីឯពួកសាសន៍ម៉ូអាប់ កាលគេបានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន នោះក៏ប្រមូលគ្នា គឺអស់អ្នកណាដែលមានអាយុល្មម នឹងកាន់គ្រឿងសស្ត្រាវុធបាន រហូតឡើងទៅលើ រួចទៅដំរៀបគ្នានៅត្រង់ព្រំប្រទល់
22 ព្រឹកព្រហាមថ្ងៃនោះ ពួកម៉ូអាប់ក្រោកឡើងឃើញពន្លឺថ្ងៃចាំងមកពីលើទឹក ដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម
23 គេក៏និយាយគ្នាថា នោះគឺជាឈាមហើយ ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសំឡាប់គ្នានឹងគ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅរឹបជាន់ចាប់យករបឹបរបស់គេចុះ
24 ដូច្នេះ ក៏នាំគ្នាទៅដល់ទីបោះទ័ពនៃពួកអ៊ីស្រាអែល តែពួកអ៊ីស្រាអែលក្រោកឡើង ប្រហារពួកម៉ូអាប់ឲ្យគេរត់ទៅនៅមុខខ្លួន ពួកអ៊ីស្រាអែលក៏ចេះតែដេញតាម វាយពួកម៉ូអាប់ទៅ រហូតដល់ក្នុងស្រុកគេ
25 ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចំការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ
26 កាលស្តេចម៉ូអាប់ឃើញថា ចំបាំងជាខ្លាំងទប់មិនបាន នោះទ្រង់រើសយកទាហាន៧០០នាក់ ដែលកាន់ដាវនាំទៅដោយប្រាថ្នានឹងទំលាយចូលទៅដល់ស្តេចអេដំម តែធ្វើមិនកើតទេ