២ ពង្សាវតារក្សត្រ 3:24-27 KHOV

24 ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ដល់​ទី​បោះ​ទ័ព​នៃ​ពួក​អ៊ីស្រា‌អែល តែ​ពួក​អ៊ីស្រា‌អែល​ក្រោក​ឡើង ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​គេ​រត់​ទៅ​នៅ​មុខ​ខ្លួន ពួក​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​ដេញ​តាម វាយ​ពួក​ម៉ូអាប់​ទៅ រហូត​ដល់​ក្នុង​ស្រុក​គេ

25 ក៏​វាយ​រំលំ​អស់​ទាំង​ទី​ក្រុង ហើយ​យក​ថ្ម​គ្រប់ៗ​គ្នា បោះ​ទៅ​ពេញ​ក្នុង​អស់​ទាំង​ស្រែ​ចំការ​ល្អ ក៏​ខ្ទប់​រន្ឋ​ទឹក​ទាំង​ប៉ុន្មាន ហើយ​កាប់​អស់​ទាំង​ដើម​ឈើ​ដែល​ល្អ​ដែរ មាន​តែ​ក្រុង​គារ-ហារ៉ា‌សែតប៉ុណ្ណោះ​ទេ ដែល​គេ​បាន​ទុក​ថ្ម​ឲ្យ​នៅ​វិញ ប៉ុន្តែ​ពួក​បាញ់​ក្រួស គេ​បាន​ឡោម‌ព័ទ្ធ​វាយ​ទី​ក្រុង​នោះ

26 កាល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចំបាំង​ជា​ខ្លាំង​ទប់​មិន​បាន នោះ​ទ្រង់​រើស​យក​ទាហាន​៧០០​នាក់ ដែល​កាន់​ដាវ​នាំ​ទៅ​ដោយ​ប្រាថ្នា​នឹង​ទំលាយ​ចូល​ទៅ​ដល់​ស្តេច​អេដំម តែ​ធ្វើ​មិន​កើត​ទេ

27 រួច​មក​ទ្រង់​យក​បុត្រា​ច្បង ដែល​ត្រូវ​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទៅ​ថ្វាយ​ជា​ដង្វាយ​ដុត នៅ​លើ​កំផែង​ក្រុង នោះ​ក៏​កើត​មាន​សេចក្តី​ក្រេវ‌ក្រោធ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​ថយ​ចេញ​ត្រឡប់​ទៅ​ស្រុក​គេ​រៀង​ខ្លួន​វិញ។