1 រីឯមានស្ត្រីម្នាក់ ជាប្រពន្ធនៃពួកសិស្ស របស់ពួកហោរាម្នាក់ នាងបានស្រែកដល់អេលីសេថា ប្ដីខ្ញុំ ជាអ្នកបំរើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបំរើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនខ្ញុំទាំង២ទៅធ្វើជាបាវបំរើ
2 អេលីសេសួរនាងថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក សូមប្រាប់ខ្ញុំចុះ តើអ្នកមានអ្វីនៅផ្ទះ នាងឆ្លើយតបថា នាងខ្ញុំគ្មានអ្វីនៅផ្ទះទេ មានតែដបប្រេង១ប៉ុណ្ណោះ
3 ដូច្នេះ លោកប្រាប់ថា ចូរអ្នកចេញទៅខ្ចីភាជនៈ ពីពួកអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈ ដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ
4 រួចឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមាន១ណាពេញ នោះចូរដាក់ទុកទៅខាងម្ខាង