22 គាត់ឆ្លើយថា សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជំរាបលោកថា មើល មានមនុស្សកំឡោះ២នាក់ជាសិស្សនៃពួកហោរា ទើបនឹងមកដល់ ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់១ហាប និងសំលៀកបំពាក់ ២បន្លាស់មកសំរាប់គេ
23 ណាម៉ាន់ឆ្លើយតបថា សូមឲ្យអ្នកបានសុខចិត្តយកដល់ទៅ២ហាបចុះ លោកក៏បង្ខំ រួចដាក់ប្រាក់២ហាបចុះក្នុងការុង២ ព្រមទាំងឲ្យអាវ២បន្លាស់ ដាក់ឲ្យអ្នកបំរើរបស់លោក២នាក់បានលីទៅខាងមុខកេហាស៊ី
24 លុះដល់ទៅភ្នំហើយ នោះគាត់យកដៃគេទៅដាក់ទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ
25 លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា កេហាស៊ីអើយ ឯងមកពីណា គាត់ឆ្លើយថា ខ្ញុំប្របាទមិនបានទៅឯណាទេ
26 តែលោកមានប្រសាសន៍ថា តើវិញ្ញាណអញមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬអី នេះតើជាឱកាសគួរនឹងទទួលប្រាក់ និងសំលៀកបំពាក់ ព្រមទាំងចំការអូលីវ ចំការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬអី
27 ហេតុនេះរោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ ដូច្នេះគាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។