1 គ្រានោះ ពួកសិស្សរបស់ពួកហោរា គេជំរាបដល់អេលីសេថា សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយនឹងលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់
2 សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ លោកឆ្លើយថា ចូរទៅចុះ
3 មានម្នាក់និយាយថា សូមលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំប្របាទផង លោកតបថា អញនឹងទៅដែរ
4 ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ
5 តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា វរហើយ លោកម្ចាស់ខ្ញុំអើយ ដ្បិតពូថៅនេះខ្ញុំបានខ្ចីមកពីគេ