២ ពង្សាវតារក្សត្រ 6:25-31 KHOV

25 ដូច្នេះ នៅ​ក្រុង​សាម៉ារី​មាន​អំណត់​អត់​ជា​ខ្លាំង ពួក​ស៊ីរី​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ទី​ក្រុង​នោះ​ទាល់​តែ​ក្បាល​លា​១​លក់​ថ្លៃ​៨០​រៀល ហើយ​អាចម៍​ព្រាប​១​កំប៉ុង​លក់​ថ្លៃ​៥​រៀល

26 គ្រា​នោះ កាល​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង

27 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ព្រះ‌យេហូវ៉ា​មិន​ជួយ​អ្នក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ជួយ​បាន តើ​នឹង​ជួយ​ដោយ​ស្រូវ​ពី​ទីលាន ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ធុង​ឃ្នាប​ឬ​អី

28 ស្តេច​ក៏​សួរ​ស្ត្រី​នោះ​ថា តើ​អ្នក​កើត​មាន​អ្វី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា នាង​នេះ​បាន​និយាយ​មក​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ឡើង នោះ​យើង​នឹង​បរិភោគ​កូន​អញ​វិញ

29 ដូច្នេះ ខ្ញុំ​ម្ចាស់​បាន​ស្ងោរ​កូន​ខ្ញុំ​ម្ចាស់ រួច​យើង​ខ្ញុំ​បាន​បរិភោគ​ទៅ លុះ​ដល់​ថ្ងៃ​ក្រោយ ខ្ញុំ​ម្ចាស់​បាន​និយាយ​ទៅ​នាង​ថា ចូរ​យក​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​ទៀត តែ​គេ​បាន​យក​កូន​ទៅ​លាក់​ទុក​វិញ

30 កាល​ស្តេច​បាន​ឮ​ពាក្យ របស់​ស្ត្រី​នោះ​ហើយ នោះ​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ហើយ​កំពុង​ដែល​ទ្រង់​យាង​នៅ​លើ​កំផែង​ហួស​ទៅ នោះ​ពួក​រាស្ត្រ​គេ​ក្រឡេក​មើល​ទៅ​ឃើញ​ថា ទ្រង់​ស្លៀក​សំពត់​ធ្មៃ​ខាង​ក្នុង​ជាប់​នឹង​អង្គ​ទ្រង់

31 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​ថា បើ​ក្បាល​អេលី‌សេ កូន​សាផាត នៅ​ជាប់​លើ​ខ្លួន​វា​នៅ​ថ្ងៃ​នេះ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​យ៉ាង​នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង។