1 គ្រានោះ ហោរាអេលីសេ លោកហៅម្នាក់ក្នុងពួកសិស្សនៃពួកហោរាមកប្រាប់ថា ចូរក្រវាត់ចង្កេះ យកខួចប្រេងនេះកាន់នៅដៃ ទៅឯក្រុងរ៉ាម៉ូត-កាឡាតចុះ
2 កាលណាទៅដល់ហើយ ចូររកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី ហើយចូលទៅហៅលោក ឲ្យក្រោកពីកណ្តាលពួកបងប្អូនលោក នាំទៅឯបន្ទប់ខាងក្នុង
3 រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជំរាបថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ
4 ដូច្នេះ មនុស្សកំឡោះ ជាអ្នកបំរើពួកហោរានោះ ក៏ទៅឯរ៉ាម៉ូត-កាឡាតទៅ