19 គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកំឡាំង ហើយជាប់គ្នា ដោយសារសន្លាក់ និងសរសៃទាំងប៉ុន្មាន ឲ្យបានចំរើនឡើង ដោយសេចក្តីចំរើនរបស់ព្រះ។
20 ដូច្នេះ បើសិនជាអ្នករាល់គ្នាបានស្លាប់ទៅ ជាមួយនឹងព្រះគ្រីស្ទ ខាងឯបថមសិក្សារបស់លោកីយ៍នេះមែន នោះតើហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយ ដោយចុះចូលនឹងសេចក្តីបញ្ញត្តទាំងប៉ុន្មានវិញ
21 ដូចជាថា កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ
22 គឺតាមសេចក្តីហាមប្រាម និងសេចក្តីបង្រៀនរបស់មនុស្ស ដែលសេចក្តីទាំងនោះតែងតែវិនាសបាត់ទៅដោយការប្រើប្រាស់
23 ជាសេចក្តីដែលមើលទៅដូចជាមានទំនងមែន ដោយមានការថ្វាយបង្គំស្ម័គ្រពីចិត្ត ហើយមានសេចក្តីសុភាព ឥតប្រណីរូបសាច់ តែគ្មានប្រយោជន៍នឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។