3 ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្តីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង
4 ប្រយោជន៍ឲ្យខ្ញុំបានសំដែងព្រះបន្ទូលតាមដែលគួរគប្បី
5 ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង
6 ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនីមួយៗ។
7 អ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា គឺជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបំរើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអស់ទាំងរឿងរបស់ខ្ញុំ
8 ខ្ញុំបានចាត់គាត់មកឯអ្នករាល់គ្នា សំរាប់ការនោះឯង គឺឲ្យបានដឹងរឿងពីអ្នករាល់គ្នា ហើយឲ្យបានកំសាន្តចិត្តអ្នករាល់គ្នាផង
9 ក៏ចាត់អ្នកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា ហើយស្មោះត្រង់ ដែលមកពីអ្នករាល់គ្នាដែរ អ្នកទាំង២នេះនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់ ដែលនៅខាងនាយនោះ។