11 ប៉ុន្តែ កាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ត្រូវនិយាយតែសេចក្តីណា ដែលបានប្រទានមកអ្នករាល់គ្នា នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ
12 បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ហើយនឹងសំឡាប់គាត់បង់
13 មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត។
14 កាលណាអ្នករាល់គ្នាឃើញសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ ឈរនៅកន្លែងដែលមិនគួរឲ្យឈរ (អ្នកណាដែលមើលឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកនៅស្រុកយូដារត់ទៅឯភ្នំទៅ
15 កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះ ចុះមកក្នុងផ្ទះ ឬចូលទៅយកអ្វីចេញពីផ្ទះ
16 ក៏កុំឲ្យអ្នកដែលនៅស្រែចំការត្រឡប់មកវិញ និងយកសំលៀកបំពាក់ខ្លួនឡើយ
17 នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ និងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់