ម៉ាកុស 3:1-7 KHOV

1 ទ្រង់​ក៏​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ម្តង​ទៀត នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ស្វិត​ដៃ​ម្ខាង

2 គេ​ក៏​ចាំ​មើល​ទ្រង់​ក្រែង​នឹង​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់

3 ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​អ្នក​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ

4 រួច​ទ្រង់​សួរ​គេ​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សំឡាប់​បង់ ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម

5 នោះ​ទ្រង់​ងាក​ទត​ទៅ​គេ​ទាំង​គ្នាន់‌ក្នាញ់​ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ព្រោះ​ចិត្ត​គេ​រឹង‌រូស ក៏​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង

6 រួច​កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ផុត​ទៅ នោះ​ស្រាប់​តែ​គេ​ពិគ្រោះ​នឹង​ពួក​ហេរ៉ូឌ​ទាស់​នឹង​ទ្រង់ ដើម្បី​រក​រឿង​ធ្វើ​ឲ្យ​ទ្រង់​វិនាស។

7 នោះ​ព្រះ‌យេស៊ូវ ទ្រង់​ថយ​ទៅ​ឯ​សមុទ្រ ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ ដើរ​តាម​ទ្រង់ ជា​មនុស្ស​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា