12 នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារនៅលើផែនដី និងសត្វហើរលើអាកាសគ្រប់ប្រភេទ។
13 ពេលនោះ មានសំឡេងមួយនិយាយមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!»
14 ប៉ុន្ដែ លោកពេត្រុសឆ្លើយថា៖ «ទេ ព្រះអម្ចាស់អើយ! ដ្បិតខ្ញុំមិនដែលបរិភោគអ្វីដែលមិនបរិសុទ្ធ ឬមិនស្អាតឡើយ»
15 សំឡេងនោះបាននិយាយមកគាត់ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ»
16 ហេតុការណ៍នេះបានកើតឡើងបីដង ហើយវត្ថុនោះត្រូវបានលើកឡើងទៅលើមេឃវិញភ្លាម។
17 ពេលលោកពេត្រុសកំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដ ដែលគាត់បានឃើញថា មានន័យដូចម្ដេចនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក ដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយ បានឈរនៅមាត់ទ្វារ
18 ដោយស្រែកសួរថា តើលោកស៊ីម៉ូនដែលហៅថា ពេត្រុសនៅទីនេះដែរឬទេ។