19 ពេលលោកពេត្រុសកំពុងគិតអំពីសុបិននិមិត្ដ នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា៖ «មើល៍ មានបុរសបីនាក់កំពុងសួររកអ្នក
20 ដូច្នេះ ចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយពួកគេចុះ កុំរារែកឡើយ ព្រោះយើងបានចាត់ពួកគេឲ្យមក»។
21 លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះ ហើយប្រាប់ពួកគេថា៖ «មើល៍ ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងស្វែងរក តើអ្នករាល់គ្នាមកនេះមានការអ្វី?»
22 ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។
23 ពេលនោះ លោកពេត្រុសក៏អញ្ជើញពួកគេឲ្យចូលក្នុងផ្ទះ និងបានឲ្យពួកគេសម្រាក។ នៅថ្ងៃបន្ទាប់ គាត់ក៏ក្រោកឡើងចេញដំណើរទៅជាមួយពួកគេ ទាំងមានបងប្អូនខ្លះពីក្រុងយ៉ុបប៉េ រួមដំណើរទៅជាមួយដែរ។
24 នៅថ្ងៃបន្ទាប់ ពួកគេក៏ចូលមកដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ បានរង់ចាំពួកគេដោយបានហៅសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់គាត់មកជួបជុំគ្នារួចជាស្រេច។
25 ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។