10 ហេតុការណ៍នេះបានកើតឡើងបីដង រួចអ្វីៗទាំងនោះត្រូវបានទាញទៅលើមេឃវិញ
11 ហើយមើល៍ ភ្លាមនោះ ស្រាប់តែមានបុរសបីនាក់ដែលត្រូវបានចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងកំពុងនៅ
12 ព្រះវិញ្ញាណក៏ប្រាប់ខ្ញុំឲ្យទៅជាមួយពួកគេ ដោយឥតរារែក រីឯបងប្អូនទាំងប្រាំមួយនាក់នេះបានទៅជាមួយខ្ញុំដែរ រួចយើងបានចូលទៅក្នុងផ្ទះរបស់អ្នកនោះ
13 ហើយគាត់បានរៀបរាប់ប្រាប់យើងអំពីហេតុការណ៍ដែលគាត់បានឃើញទេវតាឈរនៅក្នុងផ្ទះរបស់គាត់ ទាំងប្រាប់ថា ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក
14 គាត់នឹងប្រកាសប្រាប់អ្នកអំពីព្រះបន្ទូលដែលធ្វើឲ្យអ្នក និងពួកអ្នកផ្ទះរបស់អ្នកទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ។
15 ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើពួកគេដូចជាបានសណ្ឋិតលើយើងកាលពីដំបូងដែរ។
16 ពេលនោះ ខ្ញុំក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលព្រះអង្គមានបន្ទូលថា លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ។