12 ក្រោយពីយល់ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
13 ពេលលោកពេត្រុសគោះទ្វារនៅច្រកចូល ក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដា បានចូលទៅជិតដើម្បីស្ដាប់
14 ក្រោយពីស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរណាស់ នាងមិនបានបើកទ្វារទេ បែរជារត់ទៅក្នុងប្រាប់គេថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។
15 ពួកគេប្រាប់នាងថា៖ «អ្នករវើរវាយហើយ!» ប៉ុន្ដែនាងនៅតែអះអាងបែបដូច្នេះ។ ពួកគេក៏ប្រាប់នាងទៀតថា៖ «នោះជាទេវតារបស់គាត់ទេ»
16 រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារ ដូច្នេះពួកគេក៏បើកទ្វារ ហើយកាលបានឃើញគាត់ ពួកគេងឿងឆ្ងល់ណាស់។
17 ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។
18 លុះភ្លឺឡើង មានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហានអំពីការបាត់ខ្លួនរបស់លោកពេត្រុស