22 ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!»
23 រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
24 រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏រីកសុះសាយច្រើនឡើង។
25 លោកបារណាបាស និងលោកសុល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់ហើយ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញ ទាំងយកលោកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយផង។