24 មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់អំពីពិធីជ្រមុជទឹក ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ត។
25 កាលលោកយ៉ូហានកំពុងបញ្ចប់ភារកិច្ចរបស់គាត់ គាត់បាននិយាយថា តើបងប្អូនស្មានថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ ប៉ុន្ដែមើល៍ ព្រះអង្គដែលយាងមកក្រោយខ្ញុំ នោះខ្ញុំមិនស័ក្ដិសមស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង។
26 ឱ បងប្អូនជាកូនចៅពូជពង្សរបស់លោកអ័ប្រាហាំ និងបងប្អូននៅក្នុងចំណោមពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានបញ្ជូនព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះមកយើងហើយ។
27 ដ្បិតពួកអ្នករស់នៅក្នុងក្រុងយេរូសាឡិម និងពួកអ្នកដឹកនាំរបស់ពួកគេមិនបានទទួលស្គាល់ព្រះយេស៊ូ និងពាក្យរបស់ពួកអ្នកនាំព្រះបន្ទូល ដែលបានអានរៀងរាល់ថ្ងៃសប្ប័ទទេ ពួកគេបានសម្រេចសេចក្ដីទាំងនេះដោយបានធ្វើទោសព្រះយេស៊ូ
28 ហើយទោះបីពួកគេរកហេតុសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏ពួកគេសុំលោកពីឡាត់ឲ្យសម្លាប់ព្រះអង្គដែរ។
29 កាលពួកគេបានសម្រេចសេចក្ដីទាំងឡាយ ដែលបានចែងទុកអំពីព្រះអង្គរួចហើយ ពួកគេក៏ដាក់ព្រះអង្គចុះពីលើឈើឆ្កាង ហើយបញ្ចុះនៅក្នុងផ្នូរ
30 ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ