13 នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុងសំដៅទៅមាត់ទន្លេមួយ ជាកន្លែងដែលយើងគិតថានឹងមានកន្លែងអធិស្ឋាន យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ដ្រីដែលបានមកជួបជុំគ្នា
14 រួចមានស្ដ្រីម្នាក់ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា ហើយជាអ្នកថ្វាយបង្គំព្រះជាម្ចាស់។ ពេលគាត់កំពុងស្ដាប់ ព្រះអម្ចាស់បានបើកចិត្ដរបស់គាត់ឲ្យយកចិត្ដទុកដាក់នឹងសេចក្ដីទាំងឡាយដែលលោកប៉ូលកំពុងនិយាយ។
15 បន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់បានទទួលពិធីជ្រមុជទឹករួច គាត់ក៏ទទូចសុំយើងថា៖ «បើពួកលោកយល់ឃើញថា ខ្ញុំពិតជាស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់ខ្ញុំ!» ហើយនាងបានទទូចរហូតដល់យើងព្រម។
16 ក្រោយមក ពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានក្មេងស្រីបម្រើម្នាក់ដែលមានវិញ្ញាណអារក្សចេះទាយ បានមកឯយើង។ នាងរកកម្រៃឲ្យពួកម្ចាស់នាងបានច្រើនណាស់ ដោយសារការទាយនេះ។
17 នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។
18 នាងបានធ្វើដូច្នេះជាច្រើនថ្ងៃ ធ្វើឲ្យលោកប៉ូលធុញទ្រាន់ជាខ្លាំង ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ «យើងបង្គាប់ឯងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!» ពេលនោះ វាក៏ចេញពីនាងភ្លាម
19 ហើយពេលពួកម្ចាស់របស់នាងឃើញថា គ្មានសង្ឃឹមរកកម្រៃបានទៀត ពួកគេក៏ចាប់លោកប៉ូល និងលោកស៊ីឡាសយកទៅដាក់នៅចំពោះមុខពួកអាជ្ញាធរក្នុងទីប្រជុំជន។