16 បន្ទាប់មក គាត់ក៏បណ្ដេញពួកគេចេញពីសាលាក្ដី
17 ដូច្នេះ ពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេនជាប្រធានសាលាប្រជុំ ហើយវាយគាត់នៅមុខសាលាក្ដី ប៉ុន្ដែលោកកាលីយ៉ូមិនខ្វល់នឹងរឿងនេះឡើយ។
18 លោកប៉ូលបានស្នាក់នៅទីនោះជាច្រើនថ្ងៃទៀត បន្ទាប់មកគាត់ក៏ជម្រាបលាពួកបងប្អូនចុះសំពៅទៅស្រុកស៊ីរីជាមួយលោកអ័គីឡា និងនាងព្រីស៊ីល។ លោកប៉ូលបានកោរសក់នៅក្រុងកេងគ្រា ព្រោះគាត់ត្រូវលាបំណន់។
19 លុះមកដល់ក្រុងអេភេសូរ លោកប៉ូលបានទុកអ្នកទាំងពីរឲ្យនៅទីនោះ រួចគាត់ចូលទៅក្នុងសាលាប្រជុំ ដើម្បីជជែកវែកញែកជាមួយជនជាតិយូដា
20 ហើយពួកគេក៏សុំឲ្យគាត់ស្នាក់នៅយូរបន្ដិច ប៉ុន្ដែគាត់មិនព្រមនៅទេ
21 ពេលជម្រាបលាពួកគេ គាត់បាននិយាយដូច្នេះថា៖ «បើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងត្រលប់មកឯអ្នករាល់គ្នាវិញ» រួចគាត់ក៏ចុះសំពៅចាកចេញពីក្រុងអេភេសូរ។
22 ពេលមកដល់ក្រុងសេសារា គាត់ក៏ទៅសួរសុខទុក្ខក្រុមជំនុំ បន្ទាប់មកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក