26 ប៉ុន្ដែបងប្អូនបានឃើញ និងបានឮហើយថា ប៉ូលនេះបានបញ្ចុះបញ្ចូល និងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយ មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយនិយាយថា ព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។
27 នេះគឺជាអន្តរាយដែលមិនត្រឹមតែធ្វើឲ្យមុខរបររបស់យើងខូចឈ្មោះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យព្រះវិហាររបស់ព្រះនាងឌីអានដ៏ឧត្ដមពុំមានតម្លៃទៀតផង ហើយអំណាចរបស់ព្រះនាងដែលស្រុកអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំនឹងត្រូវសាបសូន្យទៅ»។
28 ពេលឮដូច្នេះ ពួកគេក៏មានកំហឹងពេញខ្លួន ហើយស្រែកឡើងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!»
29 ពេលនោះមានការច្របូកច្របល់ពេញក្រុង ហើយពួកគេសម្រុកចូលព្រមគ្នាទៅក្នុងទីលានមហោស្រព រួចចាប់លោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលជាគូកនរួមដំណើរជាមួយលោកប៉ូល។
30 លោកប៉ូលចង់ចូលទៅក្នុងចំណោមមហាជន ប៉ុន្ដែពួកសិស្សមិនព្រមឲ្យគាត់ចូលទេ
31 សូម្បីតែមិត្ដរបស់គាត់មួយចំនួនដែលជាមន្ដ្រីស្រុកអាស៊ី ក៏ចាត់គេមកអង្វរគាត់ដែរ កុំឲ្យគាត់ចូលទៅក្នុងទីលានមហោស្រព
32 ពេលនោះ មានអ្នកខ្លះស្រែកយ៉ាងនេះ មានអ្នកខ្លះស្រែកយ៉ាងនោះ ព្រោះអង្គប្រជុំបានច្របូកច្របល់អស់ហើយ ឯមនុស្សភាគច្រើនមិនបានដឹងពីមូលហេតុដែលពួកគេមកជួបជុំគ្នានេះទេ។