កិច្ចការ 19:30-36 KCB

30 លោក​ប៉ូល​ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូល​ទេ​

31 សូម្បី​តែ​មិត្ដ​របស់​គាត់​មួយ​ចំនួន​ដែល​ជា​មន្ដ្រី​ស្រុក​អាស៊ី​ ក៏​ចាត់​គេ​មក​អង្វរ​គាត់​ដែរ​ កុំ​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​ទីលាន​មហោស្រព​

32 ពេល​នោះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ព្រោះ​អង្គ​ប្រជុំ​បាន​ច្របូក​ច្របល់​អស់​ហើយ​ ឯ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​មក​ជួបជុំ​គ្នា​នេះ​ទេ។​

33 ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​

34 ប៉ុន្ដែ​ពេល​ដឹង​ថា​ លោក​អ័លេក្សានត្រុស​ជា​ជនជាតិ​យូដា​ ពួកគេ​បាន​ស្រែក​ព្រម​គ្នា​អស់​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​

35 ក្រោយពី​លេខាធិការ​ក្រុង​បាន​ឲ្យ​បណ្ដាជន​នៅ​ស្ងៀមស្ងាត់​ គាត់​ក៏​និយាយ​ថា៖​ «បងប្អូន​អ្នក​ក្រុង​អេភេសូរ​អើយ!​ តើ​មាន​អ្នកណា​មិន​ដឹង​ថា​ អ្នក​ក្រុង​អេភេសូរ​ជា​អ្នក​ថ្វាយបង្គំ​ព្រះនាង​ឌីអាន​ដ៏​ឧត្ដុង្គ​ឧត្ដម​ និង​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​នោះ!​

36 ដូច្នេះ​ គ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ​ បងប្អូន​ត្រូវ​នៅ​ស្ងៀមស្ងាត់​ ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ