1 ក្រោយពីចលាចលនេះបានស្ងប់ស្ងាត់ហើយ លោកប៉ូលក៏ហៅពួកសិស្សមក ពេលគាត់លើកទឹកចិត្តពួកគេរួច គាត់ក៏ជម្រាបលាពួកគេ ហើយចេញដំណើរទៅស្រុកម៉ាសេដូន។
2 ពេលគាត់ធ្វើដំណើរកាត់តាមតំបន់ទាំងនោះ គាត់បានលើកទឹកចិត្ដដល់ពួកអ្នកជឿដោយពាក្យសំដីជាច្រើន រួចគាត់ក៏មកដល់ស្រុកក្រេក
3 ហើយគាត់បានរស់នៅទីនោះអស់រយៈពេលបីខែ ពេលគាត់បម្រុងចុះសំពៅទៅស្រុកស៊ីរី ជនជាតិយូដាមានផែនការអាក្រក់ចំពោះគាត់ ដូច្នេះគាត់បានសម្រេចចិត្ដបកក្រោយកាត់តាមស្រុកម៉ាសេដូនវិញ
4 ហើយលោកសូប៉ាត្រុស អ្នកក្រុងបេរា ជាកូនលោកពីរូស និងលោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ជាអ្នកក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ជាអ្នកស្រុកអាស៊ី បានរួមដំណើរជាមួយគាត់
5 ប៉ុន្ដែបងប្អូនទាំងនេះបានទៅក្រុងទ្រអាសរង់ចាំយើងមុន