26 ដូច្នេះ ខ្ញុំធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សទាំងអស់ទេ
27 ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីបំណងទាំងអស់របស់ព្រះជាម្ចាស់ ដោយមិនលាក់លៀមឡើយ។
28 ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
29 ខ្ញុំដឹងថា ក្រោយពេលខ្ញុំចេញទៅ ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយមិនប្រណីដល់ហ្វូងចៀមឡើយ
30 ហើយនៅក្នុងចំណោមអ្នករាល់គ្នា ក៏នឹងមានមនុស្សនិយាយបង្ខូចគ្នាឯងដែរ ដើម្បីអូសទាញពួកសិស្សឲ្យទៅតាមពួកគេ។
31 ដូច្នេះ ចូរប្រុងស្មារតី ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានដាស់តឿនអ្នករាល់គ្នាឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ដោយបង្ហូរទឹកភ្នែក
32 ឥឡូវនេះ ខ្ញុំសូមប្រគល់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចស្អាង និងប្រទានមរតកដល់អ្នកទាំងអស់គ្នាជាមួយអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ