1 ពេលយើងលាពួកគេរួចហើយ ក៏ជិះសំពៅតម្រង់ទៅកោះកូស នៅថ្ងៃបន្ទាប់ យើងបានមកដល់កោះរ៉ូដូស រួចក៏ចេញពីទីនោះទៅក្រុងប៉ាតារ៉ា
2 ហើយពេលឃើញមានសំពៅទៅស្រុកភេនីស យើងក៏ជិះសំពៅនោះទៅមុខទៀត។
3 ពេលយើងឃើញកោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងឆ្វេងកោះនោះ តម្រង់ទៅស្រុកស៊ីរី ហើយក៏មកដល់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។
4 ក្រោយពីរកឃើញពួកសិស្ស យើងក៏ស្នាក់នៅទីនោះប្រាំពីរថ្ងៃ ហើយតាមរយៈព្រះវិញ្ញាណ ពួកគេបានប្រាប់លោកប៉ូលមិនឲ្យទៅក្រុងយេរូសាឡិមទេ
5 ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយ យើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេ និងប្រពន្ធកូនរបស់ពួកគេទាំងអស់ បានជូនដំណើរយើងទៅក្រៅក្រុង ហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
6 បន្ទាប់មកយើងបានជម្រាបលាគ្នាទៅវិញទៅមក រួចយើងក៏ចុះសំពៅទៅ រីឯអ្នកទាំងនោះបានត្រលប់ទៅផ្ទះរបស់ពួកគេវិញ។