កិច្ចការ 21:15-21 KCB

15 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ យើង​ក៏​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​

16 ហើយ​មាន​សិស្ស​ខ្លះ​មក​ពី​ក្រុង​សេសារា​ បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​យើង​ដែរ​ ព្រមទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​អ្នក​កោះ​គីប្រុស​ម្នាក់​ឈ្មោះ​ម៉្នាសុន​ ជា​សិស្ស​ដំបូង​ម្នាក់។​

17 កាល​យើង​មក​ដល់​ក្រុង​យេរូសាឡិម​ហើយ​ ពួក​បងប្អូន​បាន​ស្វាគមន៍​យើង​យ៉ាង​រីករាយ។​

18 ​នៅ​ថ្ងៃ​បន្ទាប់​ លោក​ប៉ូល​បាន​ចូល​ទៅ​ជួប​លោក​យ៉ាកុប​ជាមួយ​យើង​ ហើយ​ចាស់ទុំ​ទាំង​អស់​បាន​មក​ដែរ។​

19 បន្ទាប់ពី​ជម្រាប​សួរ​អ្នក​ទាំង​នោះ​រួច​ហើយ​ លោក​ប៉ូល​ក៏​រៀបរាប់​ដោយ​លំអិត​អំពី​កិច្ចការ​ទាំង​ឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ​តាមរយៈ​កិច្ចការ​របស់​គាត់។​

20 ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​និយាយ​ទៅ​គាត់​ថា៖​ «បង​អើយ!​ បង​ឃើញ​ស្រាប់​ហើយ‍​ថា​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ​ និង​មាន​ការ​ប្ដូរផ្ដាច់​តាម​គម្ពីរ​វិន័យ​ទាំង​អស់​គ្នា​

21 ប៉ុន្ដែ​ ពួកគេ​បាន‍​ឮ​ដំណឹង​អំពី​បង​ថា​ បង​បាន​បង្រៀន​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ឲ្យ​បោះបង់​សេចក្ដី​បង្រៀន​របស់​លោក​ម៉ូសេ​ គឺ​បង​ប្រាប់​ពួកគេ​មិន​ឲ្យ​កាត់ស្បែក​កូនចៅ​ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ឡើយ​