កិច្ចការ 21:32-38 KCB

32 ដូច្នេះ​ គាត់​ក៏​នាំ​ពួក​នាយ​ទាហាន​ និង​ពល​ទាហាន​រត់​ចុះ​មក‍​ឯ​ពួកគេ​ភ្លាម‍។​ ពេល​ពួកគេ​ឃើញ​មេបញ្ជាការ​ និង​ពល​ទាហាន​ក៏​ឈប់​វាយ​លោក​ប៉ូល​

33 ពេល​នោះ​ មេ​បញ្ជាការ​ក៏​ចូល​មក​ចាប់​លោក​ប៉ូល​ ទាំង​បញ្ជា​ឲ្យ​គេ​ដាក់​ខ្នោះ​ច្រវាក់​គាត់​ពីរ​ខ្សែ​ ព្រមទាំង​សួរ​ថា​ តើ​គាត់​ជា​នរណា​ ហើយ​មាន​រឿង​អ្វី​ខ្លះ​

34 ប៉ុន្ដែ​ នៅ​ក្នុង​ចំណោម​បណ្ដាជន​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ហើយ​ដោយសារ​សំឡេង​អឺងកង​ពេក​ មេបញ្ជាការ​មិន​អាច​ដឹង​រឿង​អ្វី​ពិត​ប្រាកដ​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។​

35 ពេល​គាត់​មក​ដល់​ជណ្ដើរ​ ហើយ​ដោយ​ព្រោះតែ​អំពើ​ហិង្សា​របស់​បណ្ដាជន​ ពួក​ទាហាន​ក៏​ជ្រោង​គាត់​ឡើង​

36 ដ្បិត​មាន​បណ្ដាជន​ច្រើន​កុះករ​នៅតែ​ដើរ​តាម​ ទាំង​ស្រែក​ថា៖​ «កំចាត់​វា​ចោល​ទៅ!»​

37 ពេល​ពួក​ទាហាន​បម្រុង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​ លោក​ប៉ូល​ក៏​និយាយ​ទៅ​មេបញ្ជាការ​ថា៖​ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ‍?‍»​ មេបញ្ជាការ​ក៏​សួរ​ថា៖​ «អ្នក​ក៏​ចេះ​ភាសា​ក្រេក​ដែរ​ឬ?​

38 ដូច្នេះ​ តើ​អ្នក​មិន​មែន​ជា​ជនជាតិ​អេស៊ីព្ទ​ដែល​បាន​បង្កើត​ការ​បះបោរ​ថ្មីៗ​នេះ​ ហើយ​នាំ​ឃាតករ​បួន​ពាន់​នាក់​ចូល​ទៅ​ក្នុង​ទីរហោឋាន​ទេ​ឬ​?»​