35 ពេលគាត់មកដល់ជណ្ដើរ ហើយដោយព្រោះតែអំពើហិង្សារបស់បណ្ដាជន ពួកទាហានក៏ជ្រោងគាត់ឡើង
36 ដ្បិតមានបណ្ដាជនច្រើនកុះករនៅតែដើរតាម ទាំងស្រែកថា៖ «កំចាត់វាចោលទៅ!»
37 ពេលពួកទាហានបម្រុងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកប៉ូលក៏និយាយទៅមេបញ្ជាការថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយលោកបន្តិចបានឬទេ?» មេបញ្ជាការក៏សួរថា៖ «អ្នកក៏ចេះភាសាក្រេកដែរឬ?
38 ដូច្នេះ តើអ្នកមិនមែនជាជនជាតិអេស៊ីព្ទដែលបានបង្កើតការបះបោរថ្មីៗនេះ ហើយនាំឃាតករបួនពាន់នាក់ចូលទៅក្នុងទីរហោឋានទេឬ?»
39 លោកប៉ូលឆ្លើយថា៖ «ខ្ញុំជាជនជាតិយូដាមកពីក្រុងតើសុស ស្រុកគីលីគា មិនមែនជាប្រជាជនមកពីក្រុងតូចតាចទេ ដូច្នេះ សូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
40 ពេលមេបញ្ជាការអនុញ្ញាតឲ្យ លោកប៉ូលក៏ឈរលើជណ្ដើរ ទាំងលើកដៃជាសញ្ញាទៅប្រជាជន នៅពេលមានសភាពស្ងាត់ឈឹងហើយ គាត់ក៏និយាយជាភាសាហេព្រើរទៅពួកគេថា៖