9 លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ធូល។
10 កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ នោះមានអ្នកនាំព្រះបន្ទូលម្នាក់ឈ្មោះអ័ក្កាបុស បានចុះពីស្រុកយូដាមក
11 ពេលមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូល មកចងជើងដៃខ្លួនឯង ហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិម នឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរ ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។
12 ពេលឮដូច្នេះ យើង ព្រមទាំងបងប្អូននៅស្រុកនោះ បានអង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ
13 ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»
14 ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើង យើងក៏ឈប់អង្វរគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។
15 ប៉ុន្មានថ្ងៃក្រោយមក យើងក៏រៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិម