10 ហើយខ្ញុំក៏សួរថា ព្រះជាម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច? ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ
11 ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។
12 មានមនុស្សម្នាក់នៅក្រុងនោះ ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យ និងមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ
13 គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថា ឱបងសូលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះ ខ្ញុំក៏មើលឃើញគាត់
14 រួចគាត់និយាយថា ព្រះនៃដូនតារបស់យើងបានជ្រើសរើសបងឲ្យស្គាល់បំណងរបស់ព្រះអង្គ និងឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់
15 ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់ សម្រាប់ព្រះអង្គអំពីអ្វីដែលបងបានឃើញ និងបានឮ
16 ដូច្នេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។