24 មេបញ្ជាការក៏បញ្ជាឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ រួចបង្គាប់ឲ្យគេសួរចម្លើយគាត់ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងថា ហេតុអ្វីបានជាបណ្ដាជនស្រែកជំទាស់គាត់ដូច្នេះ
25 ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?»
26 ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម»
27 ដូច្នេះ មេបញ្ជាការក៏ចូលមកសួរលោកប៉ូលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាជនជាតិរ៉ូមឬ?» គាត់ក៏ឆ្លើយថា៖ «មែនហើយ»
28 មេបញ្ជាការតបថា៖ «ខ្ញុំចាយប្រាក់ច្រើនណាស់ ទើបបានសញ្ជាតិនេះ» នោះលោកប៉ូលក៏និយាយថា៖ «រីឯខ្ញុំ កើតមកមានសញ្ជាតិនេះតែម្ដង»
29 ពេលនោះ ពួកទាហានដែលប្រុងសួរចម្លើយ បានថយចេញពីគាត់ភ្លាម រីឯមេបញ្ជាការក៏ភ័យខ្លាចដែរ ពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូម ព្រោះគាត់បានឲ្យគេចងលោកប៉ូល។
30 នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់អំពីហេតុផលដែលជនជាតិយូដាចោទប្រកាន់លោកប៉ូល មេបញ្ជាការក៏ដោះលែងលោកប៉ូល ហើយបញ្ជាពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាកំពូលទាំងអស់ឲ្យជួបជុំគ្នា រួចក៏នាំលោកប៉ូលមកឲ្យឈរនៅចំពោះមុខអ្នកទាំងនោះ។