23 បន្ទាប់មក គាត់ក៏ហៅនាយទាហានពីរនាក់មក ហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ឲ្យហើយ ដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ
24 ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព»
25 រួចមេបញ្ជាការក៏សរសេរសំបុត្រមួយច្បាប់ មានសេចក្ដីដូចតទៅនេះ៖
26 «ខ្ញុំក្លូឌាសលូស៊ា សូមគោរពជូនចំពោះលោកអភិបាលភេលីច ឲ្យបានជ្រាបថា
27 បុរសនេះត្រូវជនជាតិយូដាចាប់យកមក ហើយពួកគេបម្រុងសម្លាប់ចោល ប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេ នោះទើបដឹងថាគាត់ជាជនជាតិរ៉ូម
28 ហើយដោយចង់ដឹងពីករណីដែលពួកគេចោទប្រកាន់គាត់នោះ ខ្ញុំក៏នាំគាត់ចុះទៅឯក្រុមប្រឹក្សាកំពូលរបស់ពួកគេ។
29 ពេលនោះខ្ញុំឃើញថា ពួកគេចោទប្រកាន់គាត់អំពីបញ្ហានៃគម្ពីរវិន័យរបស់ពួកគេប៉ុណ្ណោះ ហើយការចោទប្រកាន់ដែលមាននេះ មិនសមទោសស្លាប់ ឬទោសជាប់ច្រវាក់ឡើយ