17 ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពេលខ្ញុំនាំតង្វាយ ព្រមទាំងជំនួយមកឲ្យជាតិសាសន៍របស់ខ្ញុំ
18 នៅពេលនោះពួកគេក៏ឃើញខ្ញុំធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ ដោយគ្មានបណ្ដាជន ឬចលាចលឡើយ
19 គឺមានតែពួកជនជាតិយូដាខ្លះដែលមកពីស្រុកអាស៊ីប៉ុណ្ណោះ ហើយបើពួកគេមានបញ្ហាអ្វីមួយទាស់នឹងខ្ញុំ ពួកគេគួរតែមកធ្វើការចោទប្រកាន់នៅចំពោះមុខលោក
20 ឬក៏ឲ្យអ្នកទាំងនេះនិយាយដោយផ្ទាល់អំពីបទល្មើសណាមួយដែលពួកគេបានឃើញនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមប្រឹក្សាកំពូលចុះ
21 លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះ ដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថា អ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។
22 ដោយលោកភេលីចយល់កាន់តែច្បាស់អំពីមាគ៌ានេះ គាត់ក៏ផ្អាករឿងក្ដីរបស់ពួកគេដោយនិយាយថា៖ «ពេលមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីដល់អ្នករាល់គ្នា»
23 រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។