កិច្ចការ 26:10-16 KCB

10 ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​នៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​សម្ដេច​សង្ឃ​ឲ្យ​ចាប់​ពួក​បរិសុទ្ធ​ជាច្រើន​ដាក់​គុក​ ព្រមទាំង​យល់ព្រម​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ​ទៀត​ផង​

11 ខ្ញុំ​ដាក់​ទោស​ពួកគេ​ជា​ញឹកញាប់​ នៅ​តាម​សាលា​ប្រជុំ​ទាំងឡាយ​ ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​ដោយ​ខឹង​ពួកគេ​កាន់​តែ​ខ្លាំង​ ខ្ញុំ​ក៏​បៀតបៀន​ពួកគេ​រហូត​ដល់​ក្រុង​ដទៃ​ទៀត។​

12 ដូច្នេះ​ហើយ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់​ដោយ​មាន​សិទ្ធិ​អំណាច​ និង​ការ​អនុញ្ញាត​ពី​ពួក​សម្ដេច​សង្ឃ​

13 ឱ​ព្រះរាជា​អើយ!​ នៅ​តាម​ផ្លូវ​ គឺ​ពេល​ថ្ងៃ​ត្រង់​ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ ជា​ពន្លឺ​ដែល​ភ្លឺ​ជាង​ដួង​អាទិត្យ​បាន​ចាំង​ពី​លើ​មេឃ​មក​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ និង​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​

14 ហើយ​ពេល​យើង​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ និយាយ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេព្រើរ​ថា​ សុល​អើយ​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​ ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់​

15 ខ្ញុំ​ក៏​សួរ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?​ រួច​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ យើង​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​

16 ប៉ុន្ដែ​ចូរ​ក្រោក​ឈរ​ឡើង​ ដ្បិត​យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ​នេះ​ ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ​ និង​ជា​សាក្សី​អំពី​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​យើង​ ព្រមទាំង​ហេតុការណ៍​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​