10 ពួកគេថា៖ «បងប្អូនអើយ! ខ្ញុំយល់ឃើញថា ការធ្វើដំណើរតាមសំពៅនឹងមានអន្ដរាយ ព្រមទាំងមានការខាតបង់ច្រើន គឺមិនត្រឹមតែសំពៅ និងទំនិញប៉ុណ្ណោះទេ ថែមទាំងជីវិតរបស់យើងទៀតផង»
11 ប៉ុន្ដែលោកនាយទាហានជឿអ្នកបើកសំពៅ និងម្ចាស់សំពៅច្រើនជាងពាក្យសំដីដែលលោកប៉ូលនិយាយ។
12 ដោយកំពង់ផែនោះមិនអំណោយផលសម្រាប់ការស្នាក់នៅក្នុងរដូវរងា មនុស្សភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះ បើយ៉ាងណាៗនឹងទៅដល់ស្រុកភេនីសជាកំពង់ផែមួយនៃកោះក្រេត ដែលបែរមុខទៅទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅក្នុងរដូវរងា។
13 ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗ ពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កា ហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត
14 ប៉ុន្ដែមិនយូរប៉ុន្មានក្រោយមក ខ្យល់ព្យុះមួយឈ្មោះ អ៊ើរ៉ាគ្លីដូនបានបោកបក់ប៉ះសំពៅ
15 នាំយកទៅ ហើយដោយយើងមិនអាចបើកបញ្ច្រាសខ្យល់បាន យើងក៏បណ្ដោយសំពៅឲ្យរសាត់តាមខ្យល់។
16 កាលបានមកដល់ក្បែរកោះតូចមួយ ឈ្មោះក្លូដេ យើងអាចលើកសំប៉ានឡើងបានយ៉ាងពិបាក។