17 បន្ទាប់ពីលើកសំប៉ានរួចហើយ ពួកគេក៏ប្រើខ្សែពួរចងជុំវិញសំពៅ ហើយដោយខ្លាចក្រែងលោសំពៅកឿងនៅទឹករាក់ក្នុងឈូងសមុទ្រសៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះឲ្យសំពៅរសាត់តាមខ្យល់
18 ហើយនៅថ្ងៃបន្ទាប់ ខ្យល់ព្យុះនៅតែរុញច្រានយើងយ៉ាងខ្លាំង ពួកគេក៏ទម្លាក់ទំនិញចោល
19 រួចនៅថ្ងៃទីបី ពួកគេក៏គ្រវែងឧបករណ៍សម្រាប់សំពៅចោលទៀត ដោយដៃរបស់ពួកគេផ្ទាល់។
20 ដោយគ្មានពន្លឺថ្ងៃ ឬផ្កាយបំភ្លឺអស់រយៈពេលច្រើនថ្ងៃ ហើយព្យុះនៅតែបោកបក់មិនថមថយសោះ នៅទីបំផុតយើងក៏អស់សង្ឃឹមទាំងស្រុងថា នឹងបានរួចជីវិត។
21 បន្ទាប់ពីបានអត់អាហារជាច្រើនថ្ងៃមក លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ «ឱបងប្អូនអើយ! បងប្អូនគួរតែស្ដាប់តាមខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេតមក នោះបងប្អូននឹងចៀសផុតពីអន្ដរាយ និងការខាតបង់យ៉ាងដូច្នេះមិនខាន
22 ប៉ុន្ដែពេលនេះ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យមានទឹកចិត្ដឡើង ព្រោះគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបាត់បង់ជីវិតឡើយ លើកលែងតែសំពៅប៉ុណ្ណោះ
23 ដ្បិតយប់មិញមានទេវតារបស់ព្រះជាម្ចាស់ជាព្រះរបស់ខ្ញុំ និងជាព្រះដែលខ្ញុំបម្រើដែរ បានឈរក្បែរខ្ញុំ