កិច្ចការ 27:25-31 KCB

25 ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​រីករាយ​ឡើង​ ដ្បិត​ខ្ញុំ​ជឿ​ព្រះជាម្ចាស់​ថា​នឹង​កើតមាន​សព្វ​គ្រប់​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​

26 គឺ​យើង​ត្រូវ​កឿង​លើ​កោះ​ណា​មួយ​មិន​ខាន»។​

27 លុះ​ដល់​យប់​ទី​ដប់បួន​ ពេល​យើង​កំពុង​រសាត់​នៅ​កណ្ដាល​សមុទ្រ​អាឌ្រា​ នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ ពួក​អ្នក​ដើរ​សំពៅ​ក៏​សនិ្នដ្ឋាន​ថា​ ពួកគេ​ចូល​ជិត​ដី​គោក​ណា​មួយ​ហើយ​

28 ដូច្នេះ​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ក៏​ឃើញ​ថា​ មាន​ជម្រៅ​ប្រហែល​សាមសិប​ប្រាំមួយ​ម៉ែត្រ​ លុះ​ទៅ​មុខ​បន្ដិច​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ម្ដង​ទៀត​ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​ម្ភៃ​ប្រាំពីរ​ម៉ែត្រ​

29 ហើយ​ដោយ​ខ្លាច​ក្រែង​សំពៅ​កឿង​នៅ​កន្លែង​ណា​មួយ​ ពួកគេ​ក៏​ទម្លាក់​យុថ្កា​ទាំង​បួន​ចុះ​ពី​កន្សៃ​សំពៅ​ ហើយ​ពួកគេ​ក៏​បន់​ឲ្យ​មាន​ថ្ងៃ​វិញ​

30 ប៉ុន្ដែ​ពេល​ពួក​អ្នក​ដើរ​សំពៅ​រក​រត់​ចេញ​ពី​សំពៅ​ ហើយ​សម្រូត​សំប៉ាន​ទៅ​ក្នុង​សមុទ្រ​ ដោយ​ធ្វើពុត​ហាក់​ដូចជា​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ​

31 លោក​ប៉ូល​ក៏​ប្រាប់​លោក​នាយ​ទាហាន​ និង​ពួក​ទាហាន​ថា៖​ «បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»​