34 ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យបរិភោគអាហារចុះសម្រាប់សុខភាពរបស់អ្នករាល់គ្នា ដ្បិតគ្មានសក់មួយសរសៃណានឹងជ្រុះពីក្បាលរបស់អ្នករាល់គ្នាឡើយ»
35 ពេលនិយាយដូច្នេះរួច គាត់ក៏យកនំប៉័ងមកអរព្រះគុណដល់ព្រះជាម្ចាស់នៅមុខមនុស្សទាំងអស់គ្នា ហើយចាប់ផ្ដើមកាច់បរិភោគ។
36 ពួកគេមានចិត្ដរីករាយគ្រប់គ្នា ហើយក៏បរិភោគអាហារដែរ
37 នៅក្នុងសំពៅនោះ មានមនុស្សទាំងអស់ចំនួនពីររយចិតសិបប្រាំមួយនាក់។
38 ពេលពួកគេបានបរិភោគអាហារឆ្អែតហើយ ពួកគេក៏សម្រាលសំពៅដោយទម្លាក់ស្រូវទៅក្នុងសមុទ្រ
39 លុះភ្លឺឡើង ក៏ឃើញដីគោកដែលពួកគេមិនបានស្គាល់ ប៉ុន្ដែមានឆកសមុទ្រ និងឆ្នេរខ្សាច់មួយ ដូច្នេះ ពួកគេក៏សម្រេចចិត្ដឲ្យសំពៅកឿងនៅទីនោះ ប្រសិនបើអាចបាន
40 ដូច្នេះ ពួកគេក៏កាត់ខ្សែទុកយុថ្កាចោលនៅក្នុងសមុទ្រ ទាំងស្រាយខ្សែពីចង្កូត ហើយលើកក្ដោងខាងមុខឡើងឲ្យខ្យល់បក់តម្រង់ទៅរកឆ្នេរ