19 ប៉ុន្ដែពួកជនជាតិយូដាបានជំទាស់ ដូច្នេះ ខ្ញុំក៏បង្ខំចិត្ដប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជ រីឯខ្ញុំផ្ទាល់មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ
20 ដោយសារមូលហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីជួប និងពិភាក្សាគ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»
21 ពួកគេក៏ប្រាប់គាត់ថា៖ «យើងមិនបានទទួលសំបុត្រស្ដីអំពីអ្នកពីស្រុកយូដាទេ ហើយក៏គ្មានបងប្អូនណាម្នាក់មកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីអ្នកដែរ
22 ដូច្នេះ យើងចង់ស្ដាប់ចេញពីអ្នកផ្ទាល់អំពីអ្វីដែលអ្នកគិត ដ្បិតយើងដឹងថា គេនិយាយប្រឆាំងគណៈនេះគ្រប់ទីកន្លែង»
23 ពេលដល់ថ្ងៃណាត់ជួបលោកប៉ូល ពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់ គាត់បានពន្យល់ដល់អ្នកទាំងនោះ ដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាច ហើយបានពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេ រហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។
24 អ្នកខ្លះក៏ជឿសេចក្ដីដែលលោកប៉ូលបាននិយាយ ប៉ុន្ដែអ្នកខ្លះទៀតមិនជឿទេ
25 ដូច្នេះ ពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏និយាយមួយម៉ាត់ថា៖ «ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងមកកាន់ដូនតារបស់អ្នករាល់គ្នាតាមរយៈលោកអេសាយជាអ្នកនាំព្រះបន្ទូល នោះត្រូវណាស់ថា