26 ចូរទៅប្រាប់ប្រជាជននេះថា អ្នករាល់គ្នាឮដោយត្រចៀកមែន ប៉ុន្ដែមិនយល់ឡើយ ហើយអ្នករាល់គ្នាឃើញដោយភ្នែកមែន ប៉ុន្ដែមិនស្គាល់ឡើយ
27 ដ្បិតចិត្ដប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើមិនដូច្នោះទេ គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសគេឲ្យជា។
28 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងចុះថា សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នេះបានបញ្ជូនទៅឯសាសន៍ដទៃហើយ នោះពួកគេនឹងស្ដាប់មិនខាន»
29 [ពេលលោកប៉ូលនិយាយសេចក្ដីនេះរួច ពួកជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង]។
30 លោកប៉ូលបានស្នាក់នៅក្នុងផ្ទះជួលរបស់គាត់ពេញពីរឆ្នាំ ហើយគាត់បានស្វាគមន៍ពួកអ្នកទាំងឡាយដែលមកជួបគាត់
31 ទាំងប្រកាសអំពីនគរព្រះជាម្ចាស់ និងបង្រៀនពីសេចក្ដីទាំងឡាយ អំពីព្រះអម្ចាស់យេស៊ូគ្រិស្ដ ដោយការបើកចំហ គ្មានការរារាំងទាំងអស់។