1 មានពេលមួយនោះ នៅពេលអធិស្ឋានម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានទៅព្រះវិហារ
2 ហើយនៅត្រង់ខ្លោងទ្វារព្រះវិហារដែលហៅថាទ្វារលំអ មានបុរសម្នាក់ខ្វិនពីកំណើតដែលត្រូវបានគេសែងមកដាក់នៅទីនោះរៀងរាល់ថ្ងៃ ដើម្បីសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
3 ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងចូលមកក្នុងព្រះវិហារ នោះគាត់ក៏សុំទានពីអ្នកទាំងពីរ
4 ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានសម្លឹងមើលទៅគាត់ រួចនិយាយថា៖ «ចូរសម្លឹងមើលមកពួកយើង!»
5 គាត់ក៏ស្ដាប់តាមអ្នកទាំងពីរ ដោយសង្ឃឹមថានឹងទទួលបានអ្វីមួយពីពួកគេ។