16 «តើយើងត្រូវធ្វើដូចម្ដេចចំពោះមនុស្សទាំងនេះ? ដ្បិតតាមរយៈអ្នកទាំងនេះ ទីសំគាល់ជាក់ស្ដែងបានកើតឡើងចំពោះមនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងយេរូសាឡិម ហើយយើងក៏មិនអាចប្រកែកបានដែរ។
17 ដូច្នេះដើម្បីកុំឲ្យដំណឹងនេះលេចឮដល់ប្រជាជនតទៅទៀត យើងត្រូវគំរាមពួកគេកុំឲ្យនិយាយប្រាប់អ្នកណាទៀតដោយនូវឈ្មោះនេះ»។
18 បន្ទាប់មក ពួកគេក៏ហៅគាត់ទាំងពីរនាក់នោះចូលមកវិញ ហើយបានបង្គាប់មិនឲ្យនិយាយ ឬបង្រៀនដោយនូវឈ្មោះព្រះយេស៊ូនេះជាដាច់ខាត
19 ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅពួកគេថា៖ «ចូរពួកលោកពិចារណាមើលចុះ តើជាការត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់ដែរឬទេ ដែលឲ្យយើងស្ដាប់តាមពួកលោកជាជាងស្ដាប់តាមព្រះជាម្ចាស់នោះ
20 ដ្បិតយើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញ និងបានឮនោះទេ»។
21 ក្រោយពីបានគំរាមអ្នកទាំងពីរនោះថែមទៀតមក ពួកគេក៏ដោះលែងពួកគាត់ឲ្យទៅ ដោយរកហេតុដាក់ទោសពួកគាត់មិនបាន ព្រោះប្រជាជន ដ្បិតប្រជាជនទាំងអស់កំពុងសរសើរតម្កើងព្រះជាម្ចាស់ចំពោះអ្វីដែលបានកើតឡើង
22 រីឯបុរសដែលបានទទួលការអស្ចារ្យនៃការប្រោសឲ្យជានេះ គាត់មានអាយុសែសិបឆ្នាំជាង។