26 ពួកស្ដេចនៅលើផែនដីបានត្រៀមប្រយុទ្ធ ពួកមេដឹកនាំបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ព្រមទាំងព្រះគ្រិស្ដ។
27 ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង
28 ឲ្យធ្វើអ្វីៗដែលព្រះហស្ដ និងបំណងរបស់ព្រះអង្គបានកំណត់ទុកឲ្យកើតឡើង។
29 ដូច្នេះ ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមមើលសេចក្ដីគំរាមរបស់ពួកគេចុះ ហើយសូមប្រទានឲ្យពួកបាវបម្រើរបស់ព្រះអង្គបានពេញដោយសេចក្ដីក្លាហាន ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ
30 ដោយព្រះអង្គលូកព្រះហស្ដមកប្រោសឲ្យជា ព្រមទាំងធ្វើឲ្យមានទីសំគាល់ និងការអស្ចារ្យកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គ»។
31 ពេលពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបប្រជុំគ្នានោះក៏ញ័ររញ្ជួយ រីឯពួកគេក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយក្លាហាន។
32 ពេលនោះ អស់អ្នកដែលបានជឿមានចិត្ដគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់និយាយថា ទ្រព្យសម្បត្ដិដែលខ្លួនមានជារបស់ខ្លួនឡើយ គឺអ្វីៗទាំងអស់របស់ពួកគេជារបស់រួម។