7 ពេលគេយកអ្នកទាំងពីរមកដាក់នៅកណ្ដាលចំណោម ហើយក៏សួរថា៖ «តើអ្នកទាំងពីរធ្វើការនេះដោយអំណាចអ្វី ឬដោយឈ្មោះរបស់អ្នកណា?»
8 ពេលនោះ លោកពេត្រុសបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏និយាយទៅពួកគេថា៖ «ឱពួកអ្នកដឹកនាំ និងពួកចាស់ទុំរបស់ប្រជាជនអើយ!
9 បើអស់លោកសាកសួរយើងនៅថ្ងៃនេះអំពីការល្អដែលបានកើតឡើងចំពោះមនុស្សពិការម្នាក់ថា គាត់បានជាដោយសារអ្វី
10 នោះចូរអស់លោក ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងចុះថា គឺដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ដែលពួកលោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះហើយ ទើបបុរសនេះបានឈរនៅចំពោះមុខពួកលោក ទាំងមានសុខភាពល្អដូច្នេះ។
11 ព្រះអង្គហ្នឹងហើយជាថ្មដែលពួកលោកជាជាងសំណង់បោះបង់ចោល ប៉ុន្ដែថ្មនេះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង។
12 ហើយគ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ដ្បិតនៅក្រោមមេឃគ្មានឈ្មោះណាទៀត ដែលព្រះជាម្ចាស់បានប្រទានមកក្នុងចំណោមមនុស្ស ដើម្បីឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ»។
13 ដូច្នេះពេលពួកគេសង្កេតឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយក្រោយពីបានយល់ថា គាត់ទាំងពីរជាមនុស្សមិនបានរៀនសូត្រ និងមិនសូវចេះដឹង ពួកគេក៏ស្ញប់ស្ញែង ហើយទទួលស្គាល់ថា គាត់ទាំងពីរនេះធ្លាប់នៅជាមួយព្រះយេស៊ូ