16 ហើយមនុស្សជាច្រើនដែលនៅក្នុងក្រុងទាំងឡាយជុំវិញក្រុងយេរូសាឡិមបាននាំគ្នាមកដែរ ដោយនាំយកពួកអ្នកជំងឺ និងអស់អ្នកដែលត្រូវពួកវិញ្ញាណអាក្រក់ធ្វើទុក្ខមកជាមួយ ហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។
17 រីឯសម្ដេចសង្ឃ និងពួកអ្នកដែលនៅជាមួយ ដែលជាពួកអ្នកខាងគណៈសាឌូស៊ីបានរួមគ្នាប្រឆាំង ព្រោះពួកគេពេញដោយសេចក្ដីច្រណែន
18 ពួកគេបានចាប់ពួកសាវក ហើយយកទៅឃុំទុកនៅក្នុងគុកសាធារណៈ។
19 ប៉ុន្ដែនៅពេលយប់ ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុក ហើយនាំពួកគេចេញ ទាំងនិយាយថា៖
20 «ចូរទៅ ហើយឈរប្រកាសប្រាប់ប្រជាជននៅក្នុងព្រះវិហារអំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។
21 ពេលឮដូច្នេះហើយ ពួកគេក៏ចូលទៅក្នុងព្រះវិហារពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ កាលសម្ដេចសង្ឃ និងពួកអ្នកនៅជាមួយបានមកដល់ហើយ ពួកគេក៏កោះហៅក្រុមប្រឹក្សាកំពូល រួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់មក និងបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវកមក
22 ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុក ពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេ ដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ