23 ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។
24 ពេលប្រធានឆ្មាំព្រះវិហារ និងពួកសម្ដេចសង្ឃឮដូច្នោះ ពួកគេគិតមិនយល់ទាល់តែសោះ ចំពោះហេតុការណ៍ដែលបានកើតឡើងដល់ពួកសាវក។
25 ពេលនោះមានម្នាក់បានមករាយការណ៍ប្រាប់ពួកគេថា៖ «មើល៍ ពួកមនុស្សដែលពួកលោកបានចាប់ដាក់គុកនោះ ឥឡូវនេះ ពួកគេកំពុងឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ!»
26 ដូច្នេះ ប្រធានឆ្មាំព្រះវិហារ និងពួកឆ្មាំព្រះវិហារ បានចេញទៅនាំពួកសាវកមកដោយគ្មានអំពើហិង្សាទេ ព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។
27 ពេលពួកគេនាំពួកសាវកមកដល់ហើយ ពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូល ហើយសម្ដេចសង្ឃក៏សួរពួកគេ
28 ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះរបស់អ្នកនោះទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយមានបំណងយកឈាមបុរសនេះមកទម្លាក់លើយើងទៀតផង»។
29 ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស