6 ពេលនោះ ពួកយុវជនក៏ក្រោកឡើងរុំសពគាត់ ហើយសែងយកទៅបញ្ចុះ។
7 ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។
8 លោកពេត្រុសក៏សួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយថា «ចា៎ស! ប៉ុណ្ណឹងមែន»។
9 ពេលនោះលោកពេត្រុសក៏និយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីរបស់នាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ»។
10 ភ្លាមនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ហើយឃើញនាងស្លាប់ដូច្នេះ ពួកគេក៏សែងនាងយកទៅបញ្ចុះក្បែរប្ដីរបស់នាង។
11 ក្រុមជំនុំទាំងមូល ព្រមទាំងអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ មានសេចក្ដីកោតខ្លាចជាខ្លាំង។
12 មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន